សីលប្រាំ — អានដោយ សុស ចិន្តាមុនី
រីឯសីលប្រាំ ព្រះពុទ្ធទ្រង់ផ្តាំ ធ្វើចិត្តឲ្យស្អាត
ទី១ហៅថា បាណាតិបាត ហាមឃាត់ដាច់ខាត
កុំសម្លាប់សត្វ ។
ទី២អទិន្នា យើងទាំងអស់គ្នា ត្រូវចេះអារកាត់
កុំលួចទ្រព្យគេ ឲ្យប្រុងប្រយ័ត្ន ក្រែងមានវិបត្តិ
ដិតដល់ខ្លួនយើង ។
ទី៣កាមេ ទាំងយើងទាំងគេ កុំជែងចចើង
ប្រពន្ធប្តីគេ ទាបថោកឥតថ្កើង ត្រូវលះវៀរឡើង
កុំយកខ្លួនបៀត ។
ទី៤មុសា ព្រះពុទ្ធហាមថា ធម៌មុសាវាទ
កុំភូតកុហក់ ប្រវ័ញ្ចមិត្តញាតិ ធ្វើឲ្យឃ្លៀងឃ្លាត
អស់ទ្រព្យសម្បត្តិ ។
ទី៥សុរា ចុងក្រោយហាមថា ឲ្យប្រុងប្រយ័ត្ន
កុំសេពសុរា មេរ័យវិបត្តិ ត្រូវចេះដុសខាត់
រក្សាសីល៥ ។
បើយើងរក្សា សីល៥ជាប់ណា នោះត្រូវចងចាំ
ថាយើងស្លាប់ទៅ មិនមានសាំញ៉ាំ អុ្នកជាប់សីលប្រាំ
ទៅកាន់ឋានសួគ៌ ។
Add a comment